Loading...

គម្រោង មានជ័យ រ៉េស៊ីដិនស៍ និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ចុះ MoU ជាមួយគ្នាអនុញ្ញាតឲ្យវិនិយោគិនបរទេសអាចទិញផ្ទះនៅគម្រោង មានជ័យ រ៉េស៊ីដិនស៍

 នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឺធី ឌីវេឡុប ម៉ឺន ឯ.ក បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្ត្រ រវាងគម្រោងមានជ័យ រ៉េស៊ីដិនស៍ ជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច ប្រកបដោយវិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស ជាពិសេសគឺការទាក់ទាញនូវអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងភាពជឿជាក់ លើអចលទ្រព្យក្នុងទីផ្សារកម្ពុជា។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោកបណ្ឌិត Simon David Vancliff តំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឺធី ឌីវេឡុបម៉ិន ឯ.ក បានបញ្ជាក់ថា «យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធំ (ខេមបូឌា) ឯ.ក ក្នុងការផ្តល់នូវសើវាកម្មបរធនបាលកិច្ចលើអចលទ្រព្យ ដើម្បីផ្ដល់ឲ្យមានភាពងាយស្រួលសម្រាប់វិនិយោគិនបរទេសដែលមានបំណង់ ចង់ទិញផ្ទះរបស់ គំម្រោង មានជ័យ រ៉េស៊ីដិនស៍»។

ជាមួយគ្នានេះ ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក លោក ព្រីង សុភាព បានលើកឡើងថា «យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការ ជាមួយគម្រោង មានជ័យ រ៉េស៊ីដិនស៍ ក្នុងការផ្តល់នូវសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ នៅលើទីផ្សារកម្ពុជា។ បរធនបាលកិច្ចដែលបង្កើតឡើងស្របតាមច្បាប់ នឹងផ្តល់អត្ថប្រយោជន៍មិនត្រឹមតែបរធនបាល ទាយក/អ្នកផ្តល់វិភាគទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់អត្តគាហៈ និងសន្តតិជន៍របស់ពួកគេផងដែរ»។

បន្ទាប់ពីពិធីចុះហត្ថលេខារួចរាល់ ដៃគូសហការទាំងពីរបានចុះទស្សនកិច្ចផ្ទាល់ នៅការិយាល័យលក់គម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលនៅជាប់នឹងផ្សារទំនើប អ៊ីអនមានជ័យ (AEON 3) មហាវិថីសម្តេចតេជោ ហ៊ុនសែន័ (ផ្លូវ 60m)។

សម្រាប់ព័ត៌មានបន្ថែមអំពី គម្រោងមានជ័យ រ៉េស៊ីដិនស៍ សូមទំនាក់ទំនង៖ 078 / 089 / 090 72 77 88៕

ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈយោគយល់ រវាងគម្រោង មានជ័យ រ៉េស៊ីដិនស៍​ និង BIC Trust អនុញ្ញាតឱ្យវិនិយោគិនបរទេសអាចផ្ទះនៅ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ជាមួយសេវាកម្ម BIC Trust

ភ្នំពេញ ថ្ងៃទី17 ខែឧសភា ឆ្នាំ2023 ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក បានប្រារព្ធ ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់ដៃគូយុទ្ធសាស្រ្ត រវាង  គម្រោង មានជ័យ រ៉េស៊ីដិនស៍ ជាមួយ BIC TRUST CO., LTD., ប្រកបដោយការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សេវាកម្មបរធនបាលកិច្ច (BIC Trust) ប្រកប​ដោយ វិជ្ជាជីវៈ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងវិស័យអចលនទ្រព្យ​នៅកម្ពុជា​ ​ពីសំណាក់​វិនិយោគិន​បរទេស។ ជាពិសេសគឺការទាក់ទាញនូវអ្នកវិនិយោគអន្តរជាតិ ក្នុងការកសាងភាពជឿជាក់ លើអចលទ្រព្យក្នុងទីផ្សារកម្ពុជា។

This image has an empty alt attribute; its file name is 1-2-1024x683.jpg

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោក​​បណ្ឌិត Simon David Vancliff តំណាងគម្រោង មានជ័យ រ៉េស៊ីដិនស៍ នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយ ដែលបានសហការជាមួយ BIC Trust ផ្តល់នូវសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ ដើម្បីផ្តល់ឲ្យមានភាពងាយស្រួលសម្រាប់​វិនិយោគិន​បរទេសដែលមានបំណងចង់ទិញផ្ទះរបស់ គម្រោង មានជ័យ រ៉េស៊ីដិនស៍

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកស្រី THIV Seavhorng អគ្គនាយកនៃក្រុមហ៊ុន BIC Trust មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ គម្រោងមានជ័យរ៉េស៊ីដិនស៍ ក្នុងការផ្តល់នូវសេវាកម្មបរធនបាលកិច្ចអចលទ្រព្យ(BIC Trust) ដែលជាវិស័យថ្មីមួយនៅលើទីផ្សារកម្ពុជា ។ លោកស្រីបានបញ្ជាក់ថា BIC Trust ជាក្រុមហ៊ុនធំមួយដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុនដែលផ្តល់សេវាកម្មបរធនបាលកិច្ចក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខារួចរាល់ដៃគូរសហការទាំងពីរបានចុះទស្សនាកិច្ចផ្ទាល់នៅការិយាល័យលក់គម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលនៅជាប់នឹងផ្សារទំនើប អ៊ីអនមានជ័យ (AEON 3) មហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ 60m)។

On 17 of May 2023, RoseMarvel Property Development Co., Ltd. and BIC Trust Co., Ltd. signed a Memorandum of Understanding (MOU) that facilitate foreign clients to invest in Mean Chey Residences Project with trustee service provided by BIC Trust.

In the Ceremony, Dr. Simon David Vancliff, Chief Operating Officer of RoseMarvel Property Development Co., Ltd., stated that he hopes that this momentous day can kick start a fruitful cooperation between Mean Chey Residences (RoseMarvel) and BIC Trust, providing foreigners BIC Trust’s trustee service and opening Mean Chey Residences to potential foreign buyers.

The CEO of BIC Trust, Ms. Seavhorng THIV also made her comments, stating that BIC Trust is excited of the future collaboration of both Companies. The Cambodian trust industry is newly introduced concept to the market. She further elaborated that BIC Trust is one of the top Trust Company in Cambodia and plays a leading in the trust industry.

After the event, Mean Chey Residences team and BIC Trust team visited Mean Chey Residences’ Sales of Gallery next to AEON 3.