Loading...

ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក និងធនាគារ អ៊ឹមប៊ី ខេមបូឌា​ បានចុះអនុស្សរណៈនៃការយោគយល់ក្នុងការផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ពិសេសសម្រាប់ គ្រប់ប្រភេទគេហដ្ឋាន ក្នុងគម្រោង មានជ័យ រ៉េស៊ីដិនស៍

រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍​​ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន​ រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ឯ.ក​​​ និងធនាគារ អ៊ឹមប៊ី​ ខេមបូឌា ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាដៃគូយុទ្ធសាស្ត្រ​ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនដែលមានបំណងទិញគេហដ្ឋានថ្មីនៅក្នុង គម្រោង មានជ័យ រ៉េស៊ីដិនស៍។      

កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តនេះ​ មានគោលបំណងសម្រួលការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជនឱ្យកាន់តែងាយស្រួល និងប្រសើរជាងមុនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា រួមជាមួយការផ្តល់នូវប្រភេទលំនៅឋានដ៏ប្រណីតរបស់គម្រោង មានជ័យ រ៉េស៊ីដិនស៍។ អតិថិជន នឹងទទួលបានជម្រើសហិរញ្ញវត្ថុកាន់តែសម្បូរបែប ជាមួយអត្រាការប្រាក់ប្រកួតប្រជែង​ ថែមទាំងអាចទទួលបានកម្ចីរយៈពេលរហូតដល់ ៣០ឆ្នាំ និងការផ្តល់ជូនឥតបង់ប្រាក់ដើមសម្រាប់រយៈពេល ៣៦ខែ។

លោកជំទាវ លឹម លក្ម្សី អគ្គនាយិការង​នៃក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី​ ឌីវេឡុបម៉ិន និងជាតំណាងគម្រោង      មានជ័យ រ៉េស៊ីដិនស៍​ បានមានប្រសាសន៍ថា៖ កិច្ចសហការរវាងក្រុមហ៊ុនយើងទាំងពីរមានមូលដ្ឋានលើសេចក្ដីទុកចិត្ត និងការប្ដេជ្ញាចិត្តរួមគ្នាក្នុងចក្ខុវិស័យនៃការបង្កើតផលចំណេញសម្រាប់អតិថិជន​ និងបង្កើនវឌ្ឍនភាពនៅតំបន់ស្នូលនៃមហាវិថីសម្ដេច​ ហ៊ុន សែន។

លោក Nguyen Anh Khanh នាយកប្រតិបត្តិនៃធនាគារ អ៊ឹមប៊ី ខេមបូឌា បានមានប្រសាសន៍ថា យើងមានភាពរីករាយជាខ្លាំងក្នុងធ្វើជាដៃគូសហការជាមួយគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដើម្បីជួយសម្រួលដល់ការក្លាយជាម្ចាស់លំនៅឋានរបស់អតិថិជនឱ្យកាន់តែប្រសើរ និងងាយស្រួលជាងមុន។ កិច្ចសហប្រតិបត្តិការនេះ ពិតជា និងផ្តល់ជូននូវអត្ថប្រយោជន៍ជាខ្លាំងដល់អតិថិជនតាមរយៈដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តរបស់យើង  ភាពជាដៃគូសហការនេះ បានស្តែងចេញឱ្យឃើញពីការប្តេជ្ញារបស់ភាគីទាំងពីរក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏សម្បូរបែបដោយផ្តោតលើតម្រូវការរបស់អតិថិជនជាសំខាន់។ ការផ្តល់ជូននេះ ក៏បានកើតឡើងស្របពេលជាមួយនឹងការ​កើនឡើងនៃតម្រូវការលំនៅឋានប្រកបដោយស្តង់ដាគុណភាព និងតំបន់ដែលមានសក្ដានុពលខ្ពស់។

ធនាគារ អ៊ឹមប៊ី ខេមបូឌា និងក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន បាននិងកំពុងចូលរួមជាមួយប្រជាជនកម្ពុជាក្នុងការកសាងអនាគតឱ្យកាន់តែប្រសើរឡើង។