គម្រោង Meanchey Residence សម្ពោធការដ្ឋានសាងសង់

ចែករំលែក:

ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុកម៉ិន ឯ.ក បានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្តើមសាងសង់គម្រោងមានជ័យរ៉េសុីដិនស៍ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅទីតាំងការដ្ឋានស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន (60 មែ៉ត្រ) សង្កាត់ជើងឯក ខណ្ឌដង្កោ ជាប់ផ្សារទំនើបអុីអនម៉លមានជ័យ (AEON III) ។

គម្រោងមានជ័យ រ៉េសុីដិនស៍ គឺជាគម្រោងដែលមានភាពល្អប្រណិត នៅក្នុងតំបន់ ដែលមានទំហំផ្ទៃដីជាង ២០ ហិចតា ដែលមានគម្រោងផ្ទះវីឡាជាង ៤០០ខ្នង មានទំហំធំទូលាយ ដែលមានផ្ទះប្រភេទដូចជា៖
វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ និងហ្សបហោស៍។

Photo 2022 07 01 21 57 21

គម្រោង​មានជ័យ រ៉េស៊ីដិនស៍ ផ្ដល់ជូននូវភាពងាយស្រួលក្នុងការរស់នៅប្រកបដោយបរិស្ថានបៃតង ដូចជា៖ សួនច្បារដ៏ធំសរុបជិត ១ហិចតា ដែលមានពហុមុខងារសម្រាប់មនុស្ស ៣ ជំនាន់ រួមមានកន្លែងហាត់ប្រាណនិងលេងកីឡា កន្លែងកម្សាន្តសម្រាប់កុមារ កន្លែងលំហែកាយ ក្លិបហោស៍ សម្រាប់ភ្ញៀវ អមដោយសួនផ្កាចម្រុះពណ៌ និងដើមឈើដ៏ត្រឈឹងត្រឈៃ។ ទីតាំងមានសក្ដានុពលខ្ពស់និងអាចប្រកបអាជីវកម្មបាន ដោយនៅជាប់ផ្សារទំនើបធំជាងគេក្នុងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតការរចនាម៉ូតផ្ទះវីឡាដ៏ទំនើបទាន់សម័យ ដែលផ្សាភ្ជាប់ការរស់នៅរបស់មនុស្សទាំង ៣ ជំនាន់ និងមានការគិតគូរយ៉ាងល្អិតល្អន់នៃការប្រើប្រាស់មុខងារ សំខាន់ៗទៅតាមប្រភេទផ្ទះនីមួយៗ ។ ជាងនេះទៅទៀតគុណភាពផ្ទះស្របទៅតាមស្តង់ដារអន្តរជាតិ បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងមានការរៀបចំប្រព័ន្ធទឹកភ្លើងបានយ៉ាងត្រឹមត្រូវ។

Photo 2022 07 01 21 57 47

គួរបញ្ជាក់ផងដែរថា ប្រធានក្រុមប្រឹក្សាភិបាលជាស្ថាបនិកក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុននិងគ្រប់គ្រងក្រុមហ៊ុនធំៗ ជាច្រើនដូចជា៖ ក្រុមហ៊ុន COGETEL LTD (ក្រុមហ៊ុន ONLINE ISP និង Internet Home) ដែលឈរជើងយ៉ាងរឹងមាំជាង ២០ឆ្នាំ ក្រុមហ៊ុន MICROMAX CO., LTD ដែលជាដៃគូជិតស្និទ្ធរបស់ក្រុមហ៊ុន AEON Mall ក្រុមហ៊ុន AZ DISTRIBUTION CO., LTD ក្រុមហ៊ុន AZ INVESTMENT CO., LTD ក្រុមហ៊ុន ING HOLDINGS CO., LTD ដែលកំពុងកាន់គម្រោងដ៏មហាសាលនៅលើមហាវិថីសម្ដេចតេជោហ៊ុនសែន 60 ម៉ែត្រ ក្រុមហ៊ុន ស៊ីម៉ង់ត៍ចក្រីទីងកម្ពុជា CAMBODIA CEMENT CHAKREY TING FACTORY CO., LTD និងមានក្រុមហ៊ុនមួយចំនួនទៀត។

Photo 2022 07 01 21 58 05

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបានតាមរយៈលេខទូរស័ព្ទ 086 72 77 88 / 078 72 77 88 ឬ តេឡេក្រាម៖ https://t.me/meancheyresidences https://t.me/meancheyresidences

Photo 2022 07 01 21 58 28
Photo 2022 07 01 21 58 48