31m x 37.5m
ទំហំដី
24m x 27m
ទំហំផ្ទះ
វីឡាឃីង ត្រូវបានសាងសង់ឡើងនៅចំកណ្តាល នៃគម្រោង មានជ័យ រ៉េស៊ីដិនស៍ ដែលជាមោទនភាព, ភាពលេចធ្លោ និងគំនិតច្នៃប្រឌិតនៃការអភិវឌ្ឍរបស់យើង។ វីឡាឃីង មានរចនាបទបែបបស្ចិមប្រទេសដ៏ទំនើប ទាន់សម័យ និងមានទំហំធំទូលាយ ដែលមានបន្ទប់គេងរហូតដល់ទៅ 8បន្ទប់ និងបន្ទប់ផ្សេងៗជាច្រើនទៀត សាកសមឥតខ្ចោះសម្រាប់គ្រួសារដែលមានសមាជិកច្រើន។ វីឡាឃីង ជាលំនៅដ្ឋានដ៏ទំនើបបំផុតដែលត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមប្រណិតៗមានគុណភាពខ្ពស់ និងជាបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីបង្កើនគុណភាពក្នុងការរស់នៅសម្រាប់គ្រួសារទាំងមូល ជាមួយនឹងទិដ្ឋភាពដ៏ស្រស់បំព្រងនៃសួនច្បារ មានជ័យ ដ៏ធំរបស់យើងទៀតផង។ ភាពទាក់ទាញរបស់លំនៅដ្ឋានដ៏ទំនើបនេះ ត្រូវបានរចនាឡើងនៅទីតាំង នៃបរិវេនទទួលភ្ញៀវដ៏ធំទូលាយ បរិវេនកំសាន្តនៅខាងក្រៅ ចំណតរថយន្តធំទូលាយ និងលក្ខណៈពិសេសៗជាច្រើនទៀត ដែលបំពេញបន្ថែមនូវរាល់តម្រូវការក្នុងការរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ។